ចាប់ខ្លួនជនជាតិវៀតណាមម្នាក់​ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀន​តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ជាង​៥​គីឡូក្រាម​

​រាជធានី​ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចនៃមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​៩​ព្រឹក​ កម្លាំង​ការិយាល័យ​រដ្ឋបាល​ សរុប​(​ក​១)​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ ម៉ាក់​ សេរី​វឌ្ឍនៈ​ នាយករង​មន្ទីរ​  និង​សម្របសម្រួល​ដោយ​ លោក​ ស៊ិ​ត​ វណ្ណៈ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​គយ​ប្រចាំ​នៅ​ប្រៃសណីយ៍​ភ្នំពេញ​ និង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ បាន​ត្រួតពិនិត្យ​កញ្ចប់​បញ្ញើ​សង្ស័យ​។​ លុះ​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃ​ដដែល​ ក៏​ឈាន​ទៅ​ឃាត់ខ្លួន​អ្នក​មក​ទទួល​កញ្ចប់​បញ្ញើ​ នៅ​ចំណុច​បន្ទប់​លេខ​ B1B​ ជាន់​ទី​១១​ ខុន​ដូ​ BALI​ ផ្លូវ​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។​

​ជនសង្ស័យ​ឈ្មោះ​ វ៉ូ​ ហ្វា​ង​ម៊ិ​ញ​ (VU​ QUANG​ MINH)​   ភេទ​ប្រុស​ ជនជាតិ​វៀតណាម​ កើត​នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​១៩៨៤​ និង​ចាប់​យក​គ្រឿងញៀន​រួម​មាន​ ៖
១-​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ (KETAMINE)​ ទម្ងន់​ ៤,២១២​ក្រាម​ (​បួន​គីឡូក្រាម​ និង​ពីរ​រយ​ដប់​ពីរ​ក្រាម​)​
២-​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​ ១,០១៨​ក្រាម​ (​មួយ​គីឡូក្រាម​ និង​ដប់​ប្រាំបី​ក្រាម​)
៣-​សារធាតុ​មិន​ច្បាស់​ ទម្ងន់​ ២,១៤៦​ ក្រាម​ (​ពីរ​គីឡូក្រាម​ និង​មួយ​រយ​សែសិប​ប្រាំមួយ​ក្រាម​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds