នារីកូនកាត់ខ្មែរ-ឡាវម្នាក់បង្ហើបពីបទពិសោធន៍អំឡុងពេលទៅបំពេញការងារនៅកូរ៉េខាងជើង

ដូចដែលដឹងស្រាបហើយថា ប្រទេសកូរ៉េខាងជើងជាប្រទេសដឹកនាំដោយរបបផ្ដាច់ការ មានច្បាប់ទម្លាប់តឹងតែងបំផុត ហើយពុំសូវមានទេសចរទៅលេងកម្សាន្តច្រើនដូចបណ្ដាប្រទេសផ្សេងៗឡើយ។ ថ្មីៗនេះមាននារីម្នាក់ដែលជាកូនកាត់ខ្មែរ-ឡាវមួយរូបបានសរសេរបង្ហោះរៀបរាប់ពីបទពិសោធន៍នៅក្នុងប្រទេសដឹកនាំដោយរបបផ្ដាច់ការមួយនេះ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ H E Pich Sovankesor-Rathanak

នារីម្នាក់នេះជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ H E Pich Sovankesor-Rathanak ដែលបានសរសេរបង្ហោះបែបនេះ៖ «បទពិសោធន៍​ក្នុង​ប្រទេស​កូរ៉េខាងជើង​🇰🇵៖ ទូរសព្ទ​iphone គេ​ដកចេញ​ លុយ​ដុល្លារ​គេ​មិន​អោយ​យក​ចូល​ ឡេ​ ក្រេម​ ម្សៅ​ គេដក​ចេញ​ វ៉ាលី​ឥវ៉ាន់​គេ​រុះ​រើ​គ្មាន​សល់ របស់​ញាំ​អត់​មាន​ អត់អាចទៅណា​បាន​ អត់​អាច​និយាយ​ជា​មួ​យ​ប្រជាជន​កូរ៉េ​បាន​ រូប​មិន​អាច​ថត​បាន​បេីក​គ្មាន​ការ​អនុញ្ញាត​ internet អត់​មាន​ សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មាន​តែ​2​គត់​ គេតាម​សេីប​យេីង24h ស្ដាប់​កាស​ស្ដាប់​ចម្រៀង​អត់បាន​ ទៅ​2​ថ្ងៃ​មិន​បាន​ងូតទឹក​សូម្បី​ម្ដង​😪​ ខោអាវ​មាន​ម៉ូដ​រញ៉េរញ៉ៃ​ មាន​រូប​ ពាក់​មិន​បាន​ គ្រឿង​អលង្ការ​ក៏​ពាក់​មិន​បាន​….​ គេ​មិន​ខ្វល់​យេីង​មក​ពីណា​ ជនជាតិ​អ្វី​ ជា​ភ្ញៀវ​ទេសចរ​ យើង​ត្រូវ​តែ​ធ្វើ​តាមគេ។

ពេលអានរួចតើលោកអ្នកចង់ទៅកម្សាន្ត ឬទៅកាន់ប្រទេសកូរ៉េខាងជើងទៀតឬទេ?

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds