សាលាក្រុងជូនដំណឹងពីការបញ្ចៀសចរាចរនៅតាមកំណត់ផ្លូវមួយចំនួន
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរនៅតាមបណ្ដាផ្លូវមួយចំនួន ដើម្បីបញ្ចៀសកុំឱ្យមានការកក់ស្ទះចរាចររបស់ប្រជាពលរដ្ឋក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ៕
ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម៖