«គណបក្សយុវជនកម្ពុជា»មានលេខរៀងទី១៦ក្នុងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនាខាងមុខនេះ

គណបក្សយុវជនកម្ពុជាមានលេខរៀងទី១៦នៅក្នុងសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមលទ្ធផលចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលរៀបចំធ្វើនៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។

គួរជម្រាបថា គណបក្សយុវជនកម្ពុជាបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ្រប់ទូទាំង២៥ខេត្ត និងរាជធានី។ គណបក្សយុវជនកម្ពុជាមានឯកឧត្ដមបណ្ឌិត ពេជ្រ ស្រស់ ជាប្រធានគណបក្ស និងឯកឧត្ដម ផន ផល្លា ព្រមទាំងឯកឧត្ដម ឈុន សុគន្ធ ជាអនុប្រធានគណបក្ស៕

ដោយ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds