ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ៖ ការធ្វើនយោបាយមិនបញ្ចប់ត្រឹមភាពចាញ់ ឬឈ្នះនោះឡើយ
បងប្អូនមិត្តអ្នកអានបានដឹងហើយថា ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ គឺជាប្រធានគណបក្សយុវជនកម្ពុជា ហើយក៏ជាប្រធានគណបក្សនយោបាយដ៏វ័យក្មេងមួយរូបនៅកម្ពុជាដែលមានភាពល្បីល្បាញខ្លាំង ដោយប្រជាពលរដ្ឋខ្មែរគ្រប់ច្រកល្ហកបានស្គាល់ឯកឧត្តមបណ្ឌិត។ ក្រោយពីមានគណបក្សនយោបាយមួយបានប្រកាសត្រៀមប្រមូលសមាជិកបាតុកម្មក្រោមពាក្យអហិង្សា បើគជបមិនចុះបញ្ជីឱ្យគណបក្សខ្លួនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខក្រោមកំហុសសាមីគណបក្សមួយនោះ ស្រាប់តែឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ បានពោលសម្តីមួយឃ្លាដ៏មានអត្ថន័យនៅលើ Facebook Page របស់ ឯកឧត្តមបណ្ឌិត ថា ( ការធ្វើនយោបាយមិនមែនបញ្ចប់ត្រឹមការចាញ់ ឬឈ្នះនោះឡើយ ប៉ុន្តែការធ្វើនយោបាយត្រូវបង្កលក្ខណៈឱ្យមានភាពវិជ្ជមានដល់ម្ចាស់ឆ្នោត អ្នកដើរ តាម និងជាតិ។ ពេជ្រ ស្រស់ )៕ អត្ថបទដោយ ៖ នាគរាជស