ប្រធានគណបក្សយុវជនកម្ពុជា គឺឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ បានផ្តាំផ្ញើដល់ជនរួមជាតិអាចបោះឆ្នោតជូនបក្សយុវជនបានក្នុងអាណត្តិទី៧នេះនៅគ្រប់មណ្ឌលបោះឆ្នោត
ប្រធានគណបក្សយុវជនកម្ពុជា គឺឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ បានផ្តាំផ្ញើដល់ជនរួមជាតិអាចបោះឆ្នោតជូនបក្សយុវជនបានក្នុងអាណត្តិទី៧នេះនៅគ្រប់មណ្ឌលបោះឆ្នោត នេះបើយោងតាមការ Live Video របស់ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ក្នុងផេកផ្លូវការរបស់គាត់កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះ។
ការថ្លែងបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ គឺមានបងប្អូនជនរួមជាតិជាច្រើនបានសួរទៅរូបឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ អំពីមិនមានគណបក្សយុវជនកម្ពុជានៅក្នុងមូលដ្ឋានពួកគាត់ ដោយកាលណោះជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយគណបក្សយុវជនកម្ពុជាមិនបានឈរគ្រប់ឃុំសង្កាត់នោះឡើយ។
ឆ្លើយតបសំនួរបងប្អូនជនរួមជាតិ គឺឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ បានសង្កត់ធ្ងន់ថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ បងប្អូនជនរួមជាតិអាចបោះឆ្នោតជូនគណបក្សយុវជនកម្ពុជាបាននៅគ្រប់មណ្ឌលបោះឆ្នោត ដោយគណបក្សយុវជនកម្ពុជាបានឈរឈ្មោះគ្រប់២៥មណ្ឌលរាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ អត្ថបទដោយ នាគសរាជ