ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ត្រូវកំណត់ជាសម័យប្រឡងបាក់ឌុបឆ្នាំនេះ
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ជាថ្ងៃដែលក្រសួងកំណត់យកជាសម័យប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ(ប្រឡងបាក់ឌុប)ឆ្នាំសិក្សា២០២២-២០២៣។
ជាមួយគ្នា ក្រសួងអប់រំក៏បានគូសបញ្ជាក់ផងដែរថា ចំពោះសិស្សានុសិស្សថ្នាក់ទី១២ ដែលមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម២៥.០០ នឹងត្រូវលុបបេក្ខភាពប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិ ហើយសិស្សដែលអវត្តមានឥតច្បាប់លើសពី៣០ដងឡើងទៅនឹងត្រូវលុបបេក្ខភាពប្រឡងដូចគ្នា៕