ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា ស្វាគមន៍តារារ៉េបកម្ពុជា លោក វណ្ណដាជាទូតសុឆន្ទៈ!
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។
ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាឯកអគ្គរាជទូតសុឆន្ទៈរបស់ខ្លួន។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជាអគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានចក្ខុវិស័យក្នុងការបង្កើតផលវិជ្ជមានសម្រាប់ទាំងសង្គម និងយុវជនកម្ពុជា។ ដូចនេះពួកយើងបានជ្រើសរើសយកលោក វណ្ណដា ជាទូតសុឆន្ទៈ គឺយើងចង់ជំរុញទឹកចិត្តយុវជន ជំនាន់ក្រោយឱ្យមានមានក្តីសុបិនធំដូចលោក ហើយយើងជឿជាក់ថាភាពជាដៃគូនេះនឹងជួយយើងនិងអតិថិជនទទួលបាននូវបទពិសោធន៍ថ្មីៗផងដែរ។
លោក អ៊ាប បូណារ៉ូ ដែលជាប្រធានប្រតិបត្តិទូទាត់តាមប្រព័ន្ធឌីជីថល បានថ្លែងថា ពួកយើងត្រូវត្រៀមជាខ្លួនរួចជាស្រេចជាមួយផលិតផលថ្មីដែលមានលោក វណ្ណដា ក្នុងនោះផងដែរ ហើយខ្ញុំជឿថាហ្វេនរបស់គាត់នឹងពេញចិត្តនូវអ្វីដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។
ជាងនេះទៅទៀតកញ្ញា ម៉ម ឡរ៉ា ដែលជាស្ថាបនិក និងជាអគ្គនាយិការរបស់ផលិតកម្មបារមី បានមានប្រសាសន៍ថា ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា និងផលិតកម្មរបស់យើង មានចក្ខុវិស័យដូចគ្នាក្នុងការជំរុញ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យមានសុបិនធំ និងដើរហួសព្រំដែនរបស់ពួកគេ។ ដូច្នេះហើយពួកយើងពិតជារំភើបណាស់ដែលបានធ្វើការជាមួយ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា ក្នុងការសម្រេចមហិច្ឆតាដ៏ធំនេះ។
លោក វណ្ណដា ក៏បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការងារថ្មី និងពុ្យយាមនាំយកបទពិសោធន៍ថ្មីៗក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ជូនទៅដល់អ្នកគាំទ្ររបស់លោកផងដែរ៕
[English Below]
TrueMoney Cambodia welcomes VannDa as Brand Ambassador to make every move count in financial management.
TrueMoney Cambodia welcomes Cambodian Rap Star VannDa Mann as their brand ambassador.
Phnom Penh, Cambodia – TrueMoney Cambodia and Baramey Production are delighted to announce their partnership along with Vannda Mann as Brand Ambassadorfor TrueMoney Cambodia.
TrueMoney is one of the largest Fintech Companies in Southeast Asia, selected Vannda Mann as Brand Ambassador for TrueMoney Cambodia. We are doing a rebranding across the region this year. This project is one of the biggest activities this year. We need to make sure that our current and future customers feel excited about it together with new product features, and our brand-new promotion gamification. And I believe VannDa will make this even more exciting. We make every move count for our customers with VannDa, said Mrs. Khuon Frandara, Acting CEO of TrueMoney Cambodia.
We want our local people to have a big dream and be different, just like Vannda. So, VannDa will inspire the young Cambodian generation to go beyond their boundaries. We believe that this partnership will help us reach more customers and provide them with a better experience with our upcoming project with Vannda, said Mr. Bonaro EAP.
TrueMoney Cambodia and Baramey have the same vision to inspire the young generation to dream big and go beyond our boundaries. And, we are thrilled to be working with TrueMoney Cambodia and VannDa Mann on this exciting project.
Vannda also said he is ready to embark on this new journey with TrueMoney Cambodia and looking forward to bringing new experience to his fans out there.