ខឹងម្ដាយមិនទិញម៉ូតូឱ្យមុនបុណ្យចូលឆ្នាំដុតផ្ទះឆេះហ្មត់!
(ខេត្តកំពង់ស្ពឺ)៖ កាលពីអាទិត្យ ទី០៩ ខែមេសា ម៉ោង១២:៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នង នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដា ឈេីលេី ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។
យោងតាមសាក្សីនិងជាអ្នកឃេីញហេតុការណ៍ដំបូងឃេីញមានបុរសម្នាក់បានធ្វេីសកម្មភាពដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត តាមការបញ្ជាក់ពីសមត្ថកិច្ចថា កូនដែលុដុតផ្ទះខ្លួនឯងគឺជាមនុស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែមូលហេតុដែលនាំឱ្យកូនហ៊ានលេីកដៃយកភ្លេីងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន(ទិញម៉ូតូមុនចូលឆ្នាំ)។
សម្ភារៈខូចខាតមានដូចខាងក្រោម ៖
-ផ្ទះទំហំ ៨×៩ ម៉ែត្រ
-ទូរសំលៀកបំពាក់
-ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយអគ្គិភ័យសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរនិងចំណាត់ការតាមនីតិវិធី៕