នៅនេប៉ាល់ មនុស្សកកកុញតម្រង់ជួរគ្នា ចាំងូតទឹកមន្ត ជឿថាជួយការពារជំងឺសើស្បែក
កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ពលរដ្ឋនៅប្រទេសនេប៉ាល់ បាននាំគ្នាប្រមូលផ្ដុំនៅក្រុង Kathmandu ដើម្បីចូលរួមពិធីសាសនាប្រចាំប្រទេសមួយ ដើម្បីធ្វើការរំឭកគុណដល់ប្រភពទឹក។
ពលរដ្ឋនៅក្រុង Kathmandu បាននាំគ្នាឈរតម្រង់ជួរ ដើម្បីធ្វើការងូតទឹកមន្ត អំឡុងពេលប្រារព្ធពិធីសាសនា Baishak Asnan ដើម្បីជាការរំឭកគុណដល់ប្រភពទឹក ក៏ដូចជាក្នុងជំនឿជឿថា ការងូតទឹកមន្តនៃពិធីក្នុងថ្ងៃនេះ អាចជួយឱ្យពួកគេជៀសផុតពីជំងឺសើស្បែកនានា៕