ច្រៀងរួមគ្នាលើកដំបូង!បទ«ផឹកកំដរពួកម៉ាកSAD»របស់ឧកញ៉ាខេមរៈ សិរីមន្តនិងលោកខេមផ្ទុះខ្លាំងត្រឹម១ថ្ងៃមានអ្នកទស្សនា១លាននាក់
បទចម្រៀង«ផឹកកំដរពួកម៉ាកSAD» ដែលជាចម្រៀងច្រៀងរួមគ្នាលើកដំបូងរវាងកំពូលតារាចម្រៀងរបស់ផលិតកម្មGalaxy Navatraលោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខេម បានបំបែកកំណត់ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅ១លាននាក់។
MVបទចម្រៀងនេះ ត្រូវបានប្រិយមិត្ត និងអ្នកគាំទ្រផ្ទុះការសរសើរថា មានភាពទាក់ទាញ និងប្លែកភ្នែកខ្លាំង ទាំងបច្ចេកទេសថត និងទេសភាពវាលស្រែ ហើយMVនេះក៏មានការចូលរួមសម្ដែងពីពិធីករនាយព្រែក និងកំពូលតារាកំប្លែងជើងចាស់នាយក្រឹមផងដែរ។
គួរកត់សម្គាល់ថា នៅឆ្នាំ២០២៣នេះ ផលិតកម្មGalaxy Navatra ហាក់សម្រុកបញ្ចេញបទចម្រៀងថ្មីៗខ្លាំងជាងផលិតកម្មផ្សេងៗ និងមានបទចម្រៀងពិរោះៗស្ទើគ្រប់ទម្រង់ ជាពិសេសបទចម្រៀងសម្រាប់រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតមកដល់នាពេលឆាប់ៗខាងមុខនេះតែម្ដង៕
ដោយ៖ ព្រួយទេព