ហ្វេនៗនាំគ្នាគិតថា រឿន ណាត បានឌឺដងពាក្យសម្ដីទៅកាន់ ពេជ្រវត្តី សារ៉ាវឌ្ឍី ដោយសាររឿងនេះ….
កម្សាន្ដ៖ អ្នកលេងបណ្ដាញសង្គមជាច្រើន ប្រាកដជាបានដឹងច្បាស់ហើយ អំពីរឿងដែលមានបវកញ្ញាកម្ពុជារបស់យើង៤រូប បានចេញមុខតតាំងការពារមុខមាត់ របស់ប្រទេសជាតិ រឿងដែលបវកញ្ញាថៃ Miss Grand ខេត្តភូកេត២០២៣ កញ្ញាTia Taveepanichapan ព្រោះតែនាងយករូបទង់ជាតិកម្ពុជាមកកាត់ត ដាក់សត្វទន្សង ដែលបញ្ជាក់ជាការមើលងាយមកកាន់ប្រទេសកម្ពុជា។
ជាការពិតណាស់ បវកញ្ញាថៃរូបនោះក៏បានចេញមុខសូមទោស និងថែមទាំងចេញមុខបកស្រាយរឿងដែលបានកើតឡើងរួចរាល់ហើយ ប៉ុន្ដែអ្វីដែលនៅតែបន្ដនោះគឺ អ្នកលេងបណ្ដាញសង្គមបាននាំគ្នា គិតថាសាររបស់អតីតបវកញ្ញាចក្រវាឡកញ្ញា រឿន ណាត នាងបានស៊ែរជាមួយផេកមួយដែលបង្ហាញថា បវកញ្ញាថៃមើលងាយខ្មែរ ដោយនាងបាននិយាយថា៖
«វាមិនមែជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល 5ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអៀបអប)»
រឿន ណាត
ជាស្ដែង ហ្វេនៗគិតថា នាងចង់ឌឺដងទៅកាន់បវកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ព្រោះតែពាក្យថា «អែបអប» របស់អតីតបវកញ្ញា រឿន ណាត។ ខណ្ណៈនោះ ពេជ្រវត្តី ក៏បានស៊ែរហើយក៏តបវិញថា៖
ពេជ្រវត្តី សារ៉ាវឌ្ឍី
លើសពីនេះ រឿងនេះបានធ្វើឲ្យផ្ទុះ ក្លាយជាការជជែកវែកញែក ជាច្រើនអំពីសំណាក់អ្នកគាំទ្ររបស់ពួកគេទាំងពីរ ដែលហ្វេនរបស់កញ្ញា រឿន ណាត បាននិយាយមកថា «បងណាតគាត់និយាយ ចង់សំដៅកាលពីសម័យប្រឡងរបស់គាត់នោះទេ គាត់មិនមែននិយាយសំដៅទៅកាន់ បងតីនោះឡើយ» ចំណែកឯអ្នកគាំទ្ររបស់ វត្តី វិញបាននិយាយថា «កុំឲ្យបងតីខ្វល់ពីរឿងនេះអី, ឆ្ងល់ដែរនិយាយចេញរួច គិតអីឈ្នានីសគ្នាអីម៉េស គ្នាទៅធ្វើអ្វីខុសលើអ្នកម្តងនៅលោកអឺយ គេហៅថាមនុស្សចេះមេីលកាលៈទេសៈ មិនមែនអែបអបទេ បើអែបអបមែនតើគេមានអ្នកគាំទ្រច្រើនដល់ថ្នាក់នេះទេ» និងជារឿងដែលកំពុងតែក្ដៅនៅក្នុងបណ្ដាញសង្គមផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖