និយាយអរគុណ ប៉ុន្តែមិនបានហៅឈ្មោះក្រុមអកកាដង់ ស្រាប់តែអ្នកនៅក្នុងក្រុមអកកាដង់ច្រៀងversion បទ How about nowនិយាយបែបនេះ

ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា បទចម្រៀង«How About Now» របស់លោក ងួន ចាន់ដេវីត ត្រូវបានក្រុមតន្ត្រីអកកាដង់មួយបានយកបទចម្រៀងតារារូបនេះទៅច្រៀងជាversionអកកាដង់ ដែលទទួលបានអ្នកចូលទស្សនាខ្ទង់លាននាក់។

ម្យ៉ាងវិញទៀត ទន្ទឹមនឹងក្រុមអកកាដង់នេះ យកបទ«How About Now» ទៅCoverច្រៀងនោះ លោក ងួន ចាន់ដេវីត គឺមិនមានការខឹងសម្បារអ្វីនោះឡើយ ប៉ុន្តែលោកបែរជាសប្បាយចិត្តទៅវិញ។ ក្នុងនោះដែរ អំឡុងពេលទទួលពានរង្វាន់បទចម្រៀងស្ដាប់ច្រើនជាងគេ ក្នុងកម្មវិធី PMA 2023 តារារូបនេះបាននិយាយអរគុណអស់ពីចិត្ត ទៅកាន់ក្រុមអកកាដង់មួយនោះ ដែលបានយកបទលោកទៅច្រៀង ហើយបានធ្វើឲ្យបទនេះ រឹតតែមានអ្នកស្គាល់ និងចូលចិត្តច្រើនជាងមុន។

ក្នុងនោះដែរ ក្រោយឃើញវីដេអូតារារូបនេះ ឡើងទទួលពាន ថ្មីៗនេះស្រាប់តែមានបុរសម្នាក់ដែលនៅក្នុងក្រុមអកការដង់នោះ បានចេញមុខមកនិយាយទៅកាន់លោក ងួន ចាន់ដេវីត ដូច្នេះថា៖

ល្បីដែរ តែបងវីតមិនហៅសោះ បានត្រឹមតែអរគុណ មានតែធ្វើបទថ្មីខ្លួនឯងហើយមើលទៅ។

 

សម្ដីបុរសម្នាក់ដែលនៅក្នុងក្រុមអកការដង់

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Pheng SreyNeath

     

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds