ចាប់បានគ្រឿងញៀនជាង៣២គីឡូក្រាមក្នុងប្រតិបត្តិការចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនម្នាក់នៅខណ្ឌពោធិ៍សែន

(ភ្នំពេញ)៖ កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លឹម ប៊ុនហេង នៅវេលាម៉ោង២៣និង១៥នាទី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យម្នាក់ឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តនិតិវិធីឆែកក្នុងបុរីឡាយគង់ហ្គ្រីនហូម ស្ថិតនៅផ្ទះលេខ១០ជី ផ្លូវ៤អេ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកមបូល រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបសម្ថកិច្ចបានចាប់យកភស្តុតាងពីជនសង្ស័យរួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន(Ketamine)ទម្ងន់១១គីឡូ ៨៩២ក្រាម ប្រភេទមេតំហ្វេតាមីន(គ្រាប់បៃតង)ទម្ងន់៩គីឡូ៧៨៨ក្រាម ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១គីឡូ៦៥៤ក្រាម ប្រភេទអ៊ិចស្តាស៊ី(MDMA)ទម្ងន់៩គីឡូ ៣៤២ក្រាម សារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់៤៥៣៤ក្រាម។ សរុបគ្រឿងញៀនទាំងអស់ទម្ងន់៣២គីឡូ៦៧៦ក្រាម។ ជាមួយគ្នា សមត្ថកិច្ចក៏បានឃាត់បានរថយន្តមួយគ្រឿងម៉ាក High Landeផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លួវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds