បវកញ្ញាកម្ពុជាប៉ុន្មានរូបនេះ ចេញមុខថាទៅយ៉ាងចំៗ ក្រោយបវញ្ញាថៃបង្ហោះរូបភាពមើលងាយជាតិសាសន៍ខ្មែរ
កម្សាន្ដ៖ កាលពីម្សិលមិញនេះ បវកញ្ញាថៃ Miss Grand ខេត្តភូកេត គឺកញ្ញា Tia Taveepanichapan ដោយនាងបានបង្ហោះរូបភាពមួយសន្លឹក ចូលទៅក្នុងទៅគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ដែលបានកាត់ត រូបទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ហើយសត្វទន្សងនេះក្នុងភាសាថៃគេហៅថា ហៀ ជាសត្វគេប្រើប្រាស់ក្នុងពាក្យជេរ របស់ថៃ ដូចដែលខ្មែរ យកពាក្យសត្វឆ្កែយកមកជេរអ៊ីចឹងដែរ។
ជាក់ស្ដែង ក្រោយបវកញ្ញាថៃរូបនេះបានបង្ហោះរួច បានជិត៣០នាទី នាងបានលុបចោលវិញ ហើយនាងបានមកបកស្រាយជាវីដេអូ និងបង្ហោះសារជាថ្មី ជាមួយរូបភាពថ្មី ដោយនាងបាននិយាយថា នាងបង្ហោះនៅក្នុងន័យល្អទេ តែខ្ញុំច្រលំដៃដាក់រូបខុស ដែលមិនទាន់បានដាក់អក្សរ ទើបធ្វើឲ្យមហាជនយល់ច្រលំបែបនេះ និងនាងសុំការអធ្យាស្រ័យអភ័យទោស ពីបងប្អូនទាំងអស់គ្នាផងដែរ។
ខណៈនោះ មិនទុកយូរ បានធ្វើឲ្យមហាជនខ្មែរ ផ្ទុះការខឹងសម្បារជាខ្លាំង ថែទាំងមានការចេញមុខនិយាយពីបវកញ្ញាកម្ពុជា របស់យើង៤រូប គឺកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី, រឿន ណាត, ប៉ូគឹមថេង សុតធីតា, និងកញ្ញា SaiFhon ដែលពួកគេទាំង៤នាក់នេះ បានចេញមុខប្រត្តិកម្មយ៉ាងពេញទំហឹង ជាមួយ Miss Grand ខេត្តភូកេតរូបនេះ ដោយបវកញ្ញាទាំង៤នាក់នេះបាននិយាយថា៖
ពេជ្រវត្តី សារ៉ាវឌ្ឍី
រឿន ណាត
SaiFhon
ប៉ូគឹមថេង សុតធីតា
សូមទស្សនារូបភាពខាងក្រោម៖