មួយគូទៀតហើយ! បវកញ្ញាភេទទី៣ កក្កដា សោភ័ណ្ឌ បានដឹកដៃគូស្នេហ៍ ចូលរោងការ

កម្សាន្ដ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយអំពីបវកញ្ញាភេទទី៣ អ្នកនាង កក្កដា សោភ័ណ្ឌ ដែលនាងទើបតែបញ្ចប់ការប្រកួតកម្មវិធីបវកញ្ញាភេទទី៣កម្ពុជា២០២៣ កាលពីថ្មីៗនេះឯង ហើយនាងមានសមត្ថភាពអាចឈានជើងចូលដល់លំដាប់ទី៨ នៅក្នុងកម្មវិធីលំដាប់មួយនោះ។

ជាការពិតណាស់ បវកញ្ញារូបនេះ នាងតែងតែបង្ហាញសកម្មភាព ស្និតស្នាល ផ្អែមល្ហែម ជាមួយគូស្នេហ៍របស់នាង គឺលោក លីម៉ីង ដែលកាលពីនាងនៅប្រកួត ក៏មានវត្តមានគូស្នេហ៍របស់នាងបានទៅជួយលើកទឹកចិត្តនាងដែរ នៅក្នុងការប្រកួតនោះ។ តែអ្វីដែរកាន់តែពិសេសនោះ នៅក្នុងថ្ងៃនេះបវកញ្ញារូបនេះ នាងបានដឹកដៃគូស្នេហ៍របស់នាងចូលរោងការ យ៉ាងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកលេងបណ្ដាញសង្គម ហើយនៅក្នុងកម្មវិធីមង្គលការរបស់អ្នកទាំងពីរ រៀបចំឡើងយ៉ាងប្រណិតទៀតផង។

យ៉ាងណាមិញ នៅក្នុងថ្ងៃពិសេសរបស់ បវកញ្ញាភេទទី៣ លំដាប់ទី៨ អ្នកនាង កក្កដា សោភ័ណ្ឌ បានរៀបមង្គលការជាមួយនឹងលោក លីម៉ីង នៅក្នុងថ្ងៃនេះ ថែមទាំងមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលរួមត្រេកអរ អបអរសាទរ រំភើប រីករាយ និងជូនពរពួកគេទាំងពីរនាក់ នៅក្នុងថ្ងៃមង្គលការរបស់ពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds