អណ្តើកហ្លួង២០ក្បាលត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល
អណ្តើកហ្លួងចំនួន២០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងខេត្តកោះកុងនាថ្ងៃនេះ ដោយអង្គការសមាគមអភិរក្សសត្វព្រៃ និងដៃគូរនានា។ អណ្តើកហ្លួង ឬហៅម្យ៉ាងទៀតថា Southern River Terrapin ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ជាប្រភេទសត្វជិតផុតពូជ ហើយត្រូវបានគេជឿថាបានផុតពូជម្តងរួចមកហើយ រហូតត្រូវបានរកឃើញឡើងវិញតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងឆ្នាំ២០០០។
លទ្ធផលនេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្ស រួមទាំងការការពារសំបុក និងការអភិរក្សដោយមានការចូលពីសហគមន៍ ជាងពីរទសវត្សរ៍មកនេះ។ សូមចូលរួមអបអរសាទរការអភិរក្សនេះ ហើយសង្ឃឹមថាចំនួនសត្វអណ្តើកហ្លួងអាចលូតលាស់បានដោយប្រសើរនៅក្នុងទីជម្រកធម្មជាតិ