ងាយៗ! ដើម្បីរក្សាសុខភាពល្អប្រសើរ គួរទទួលទានផ្លែឈើទាំងនេះជាប្រចាំ
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ម៉ោង 04:45 PM
(ដោយ៖ យឺន សីហា)
ផ្លែឈើ គឺប្រសើរណាស់ចំពោះសុខភាព ប៉ុន្ដែមិនមែនមានតែផ្លែប៉ោមប៉ុណ្ណោះទេដែលអាចជួយឱ្យអ្នកជៀសផុតពីជំងឺផ្សេងៗនោះ ប៉ុន្តែក៏នៅមានផ្លែឈើមួយចំនួនទៀតដែលអ្នកគួរទទួលទានជាប្រចាំផងផងដែរ ដោយវាល្អសម្រាប់ដោះស្រាយទប់ស្កាត់បញ្ហាសុខភាពនានាបានយ៉ាងប្រសើរ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ផ្លែចេក
មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ចេក ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាបូអ៊ីដ្រាតដែលជួយឱ្យអ្នកឆាប់ឆ្អែត និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។
២. ផ្លែប៉ោម
ជាផ្លែឈើដ៏ល្អបំផុតមួយជួយគ្រប់គ្រងទម្ងន់។ សារធាតុ flavonoid polymers ក្នុងផ្លែប៉ោមជួយទប់ស្កាត់អង់ស៊ីមដែលបំបែកជាតិស្ករ។ នេះមានន័យថា ជំនួសឱ្យការស្តុកទុកនូវជាតិស្ករជាខ្លាញ់ អ្នកនឹងបញ្ចេញវាទៅក្រៅប្រព័ន្ធរាងកាយវិញ។ លើសពីនេះទៅទៀត ផ្លែប៉ោម ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ pectin ក្នុងទម្រង់ជាតិសសៃដែលលាយជាមួយនឹងសារធាតុ flavonoids ដើម្បីកាត់បន្ថយកម្រិតនៃជាតិខ្លាញ់ក្នុងចរន្តឈាម។
៣. ផ្លែគីវី
ផ្លែឈើនេះមានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចដល់ទៅ ២ដងឯណោះ។ ដូច្នេះការទទួលទានផ្លែគីវីជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ និងការពារ DNA ពីការបំផ្លាញ។
៤. ផ្លែសេរ៊ី
ក្រៅពីសារធាតុ pectin ផ្លែសេរ៊ីក៏មានផ្ទុកសម្បូរទៅដោយសារធាតុ flavonols និង flavan-3-ols—flavonoids ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងការកើនទម្ងន់ផងដែរ។
៥. ស្ត្របឺរី
ជាប្រភពដ៏ប្រសើរមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាក៏មានផ្ទុកសារធាតុ flavonols និង anthocyanins ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងទប់ស្កាត់បញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។
៦. ក្រូច
មានផ្ទុកសម្បូរទៅដោយវីតាមីន C និងជាតិប៉ូតាស្យូម ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយបានយ៉ាងប្រសើរ។
៧. ផ្លែម្នាស់
៨. ផ្លែល្ហុង
ប្រភព៖ Sabay