កាន់តែយល់ចិត្តគ្នាជាមួយភរិយា លោក មាស សាលី រឹតតែបង្ហាញភាពផ្អែមល្ហែម

សៀមរាប៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព សម្លេងពីរោះលោក មាស សាលី បានវិលត្រឡប់មកលេងប្រទេសកម្ពុជា ខណៈខកខានមិនបានមកអស់ជាច្រើនឆ្នាំ។ បន្ទាប់ពីមកដល់ប្រទេសកំណើត តារារូបនេះ បាននាំភរិយា និងគ្រួសារដើរកម្សាន្តយ៉ាងរីករាយ។

លើសពីនេះទៅទៀត អ្វីដែលរឹតតែចាប់អារម្មណ៍នោះ លោក មាស សាលី តែងតែបង្ហោះរូបភាពជាមួយភរិយារបស់ខ្លួន បង្ហាញភាពស្និទ្ធស្នាល ព្រមជាមួយស្នាមញញឹមមើលទៅហាក់មានក្ដីសុខខ្លាំងតែម្ដង។

ជាពិសេស រូបភាពថ្មីដែលរូបលោក និងភរិយា ទៅលេងប្រាសាទអង្គរវត្ត លើទឹកដីខេត្តសៀមរាប ហើយស្លៀកឈុតបុរាណ គឺអ្នកទាំងពីរពីតជាបញ្ចេញសកម្មភាពយ៉ាងស្វីត មិនចាញ់កាលគ្រាផ្ដលមស្នេហ៍ដំបូងៗឡើយ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងលោក មាស សាលី បានទៅរស់នៅប្រទេសអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកទើបតែបានត្រឡប់មកលេងស្រុកកំណើតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds