សមត្ថកិច្ចចាប់រថយន្តកែស៊ីមាំង១៦គ្រឿងដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ

(រាជធានីភ្នំពេញ)៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានចាប់ឃាត់រថយន្តចំនួន​១៦គ្រឿង​ ដែលកែច្នៃបំពង​សម្លេងខុសបច្ចេកទេស(ស៊ីមាំង​ប្រែន) បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ។

រថយន្តទាំង១៦គ្រឿងនេះរួមមាន៖

១- ម៉ាកHONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155

២- ម៉ាកBM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2B-8703

៣- ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707

៤- ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ

៥- ម៉ាកHONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713

៦- ម៉ាកBMW ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2P-0737

៧- ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2P-7191

៨- ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 2T-7188

៩- ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ-0212

១០- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2H-6660

១១- ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខ កំពង់ស្ពឺ KPS1350

១២- ម៉ាកHONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល 2B-5456

១៣- ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2V-3122

១៤- ម៉ាក FORD MUSTANG គ្មានស្លាកលេខ

១៥- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2O-1031

១៦- ម៉ាកBMW ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AF-2665

បច្ចុប្បន្ន សមត្ថកិច្ចបាននាំយករថយន្តទាំងនោះមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសហការជាមួយខាងសាធារណៈត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឱ្យម្ចាស់រថយន្តយករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់រថយន្តឱ្យវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds