ស្រ្តីយកសពកូនចេញពីផ្ទៃដែលត្រូវគ្រូពេទ្យដើមអង្រ្កងច្រឡំកាត់ពោះវៀនបានទទួលមរណភាពហើយ!

ស្រ្តីដែល​យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ​ គាត់បានទទួលមរណៈភាព​ហើយ កាលពីវេលា​ម៉ោង​២ រំលង​អាធ្រាតយប់មិញ​ នៅថ្ងៃទី១៦​ មីនា​ ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត​ ក៏ដូចជា​ ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ ព្យាយាម​អស់​ពី​សមត្ថភាព​ហេីយតែមិនអាចសង្គ្រោះបានសពស្រ្តីរូបនេះត្រូវយកទៅធ្វេីបុណ្យតាមប្រពៃណី​ នៅផ្ទះ​ ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​ ។​ នេះបេីយោងតាមការបញ្ជាក់របស់សម្ព័ន្ធសហជីពចលនាកម្មករ។

គួររម្លឹកថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គ្រូពេទ្យឆ្មបម្នាក់ដែលគ្មានការបណ្តុះបណ្តាលផ្នែករលូតកូនត្រឹមត្រូវនៅមន្ទីរពេទ្យដើមអង្រ្កងត្រូវបានក្រសួងសុខាភិបាលផ្អាកការងារជាបណ្តោះអាសន្នចំនួន២ឆ្នាំក្រោយពី ធ្វេសប្រហែសលើករណីស្រី្តរលូតកូនអាយុ ១៨សប្តាហ៍ម្នាក់នៅមន្ទីរពេទ្យដើមអង្រ្កង (ព្រៃទទឹង)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds