តារាសម្ដែង វ៉ាន់ លីលី ត្រូវបានបញ្ជូនទៅតុលាការ ព្រោះករណីបោ.ក.លុយ ពាក់ព័ន្ធនឹងករណី ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ «សែកស្អុយ»

ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ក្រោយពីមានដំណឹងថា អ្នករៀបចំកម្មវិធីថតស្ពត និងជាតារាសម្ដែង វ៉ាន់ លីលី ត្រូវបាននាំខ្លួនទៅតុលាការ ពាក់ព័ន្ធនឹងករណី ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ សែកស្អុយ ប្រមាណ ១០ ម៉ឺនដុល្លារ ។

តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣នេះ តារាសម្ដែងរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នាំខ្លួនទៅតុលាការពាក់ពន្ធករណី មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។

ហើយការនាំខ្លួននេះ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ ហ៊ន សាលី (វ៉ាន់ លីលី) ចូលទៅបំភ្លឺទៅលើ បណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ដែលត្រូវបានប្តឹងចោ.ទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ព័ន្ធ ពីការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់​ «សែកស្អុយ» ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ។

ប៉ុន្តែយ៉ាងណាមិញ បើតាមឈ្មោះ ហ៊ន សាលី ក៏បានលើកឡើងថា លុយនោះ ខ្លួនបានសងទៅដើមបណ្តឹង ជាបន្តបន្ទាប់ហើយ តែដោយសារ មួយរយៈនេះ ដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ៕

ប្រភព៖ អរីយ ធម៌

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds