កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ជូនម៉ូតូធំមួយគ្រឿងដើម្បីធ្វើដំណើរហ្វឹកហាត់គុនខ្មែរ នៅកម្ពុជា

(ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។

 

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «មិនណាត់គ្នា តែនិស្ស័យ ជួបហើយក៏ជួយជាទឹកចិត្តខ្មែរដោយសារគាត់គោរពស្រលាញ់ជាតិសាសន៍ខ្មែរយើងណាស់ ពិតជាមាននិស្ស័យ! ខ្ញុំមិនបានណាត់ Tiago មកការិយាល័យរបស់ខ្ញុំនោះទេ ប៉ុន្តែចៃដន្យអីគាត់បានឆាតមកលោកគ្រូ សេន ប៊ុនថេន ដើម្បីសួរនាំអំពីការជួលម៉ូតូ ព្រោះគាត់ត្រូវការម៉ូតូមកជិះដើម្បីទៅហ្វឹកហាត់គុនខ្មែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា វប្បធម៌ និងគុនខ្មែរជាខ្លាំង។

ដូច្នេះហើយគាត់មកប្រទេសកម្ពុជាចំនួន៣សប្តាហ៍ដើម្បីមករៀនសូត្រពី គុនខ្មែរ របស់យើង។ ដោយខ្ញុំបានលឺថា Tiago ត្រូវការជួលម៉ូតូបែបនេះខ្ញុំក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។ អរគុណ Tiago ដែលស្រលាញ់ប្រទេសកម្ពុជា វប្បធម៌ និងកីឡាគុនខ្មែររបស់កម្ពុជា។ ជូនពរ ជោគជ័យនៅក្នុងវិស័យមួយនេះ ខ្ញុំនិងប្រជាជនកម្ពុជាគាំទ្រអ្នកជានិច្ច»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds