អ្នកនាង ខ្ញុង ពោលពាក្យទុក្ខសោកជាមួយកូនប្រុសយ៉ាងអួលដើមក ក្រោយជួបទុក្ខផ្ទួនៗ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាកំប្លែងស្រី និងមានអាជីពជាតារាចម្រៀង អ្នកនាង ខ្ញុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែរមានសម្ដីចាក់ទឹកមិនលិច និងធ្វើឲ្យមហាជនជាច្រើនផ្ទុះសំណើច ដោយសារវោហាសព្ទ ការសម្ដែងរបស់នាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីនាងជាតារាកំប្លែងក៏ពិតមែន តែការបកស្រាយចម្រៀងរបស់នាងវិញក៏មិនធម្មតានោះដែល សម្លេងរបស់នាង ធ្ងន់ ស្រួយ បកស្រាយចម្រៀងបានយ៉ាងពីរោះ។ មួយវិញទៀតនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាភរិយារបស់លោក កៃដរ និងមានកូនប្រុសម្នាក់ជាចំណងដៃអាពាពិហ៍ពាហ៍ របស់ពួកគេទាំងពីរផងដែល។

ដោយឡែក ក្រោយគ្រួសាររបស់នាងជួបទុក្ខធំកាលពីឆ្នាំមុន ដោយកាលពីម្សិលមិញនេះគឺបានបង្ហោះរូបភាពផ្ទះដែលនាងខំប្រកបរបរលក់ដូរ និងការថតក្នុងសិល្បៈ ដើម្បីបង់រំលោះ សម្រាប់រស់នៅ និងប្រកបអាជីវកម្មរបស់នាងនោះ គឺត្រូវបានគេរឹបអូសយកវិញ មូលហេតុគឺនាងអស់លទ្ធិភាពបង់បន្ដ ហើយនាងបានស្នើសុំពេលវេលាដើម្បីរើផ្ទះ និងរកកន្លែងលក់ដូរថ្មីឲ្យបាន៤-៥ថ្ងៃទៀតសិន។

ខណៈពេល នាងកំពុងមានបញ្ហាយ៉ាងនេះ នាងក៏បានបង្ហាញរូបភាពមួយសន្លឹកទៀតជាមួយកូនប្រុសរបស់នាង ហើយពោលពាក្យទៅកាន់កូនប្រុសយ៉ាងសោកសៅក្រៃលែងថា៖

«ទោះពេលនេះម៉ែគ្មានអីតែម៉ែក៏សល់ជីវិតដើម្បីរស់ចិញ្ចឹមកូនណា  តស៊ូជាមួយម៉ែណាកូន  មានត្រឹមម៉ែម្នាក់ក៏អាចចិញ្ចឹមកូនបានសម្ពាធផ្លូវចិត្ត បាត់បង់គ្រប់យ៉ាងសូម្បីតែគ្រួសារ តើឱ្យខ្ញុំរឹងមាំបានប៉ុណ្ណោះទៀត រាល់ថ្ងៃខ្ញុំស៊ូរណាស់ ទ្រាំទាំងក្តីអាម៉ាស់ ពេលខ្លះក៏ត្រូវគេសំអក គេជាន់គេដៀល តែខ្ញុំក៏នៅតែស៊ូ..តែថ្ងៃនេះភាពរឹងមាំរបស់ខ្ញុំមិនមានទៀតទេ។»

 

អ្នកនាង ខ្ញុង

គួរបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំមុន ដោយមូលហេតុនាងបានជំពាក់បំណុលរបស់ម្ចាស់បំណុលច្រើននាក់ រួមទាំងមិត្តរួមអាជីព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបានកម្ចីលុយតាមអនឡាញ សរុបទឹកលុយរហូតដល់ កន្លះលានដុល្លារ ដោយស្វាមីរបស់នាង លោក កៃដរ មិនបានដឹងរឿងដែររូបនាងបានជំពាក់គេទាល់តែសោះ។ នាងប្រកាសលក់ទ្រព្យសម្បត្តិមួយចំនួនដែល  អាចយកលុយមកដោះបំណុលរបស់ម្ចាស់បំណុលបានខ្លះ ក៏ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទៅដល់មហាជន និងមានការអាណិតអាសូរដល់រូបនាងជាខ្លាំង រួចមានម្ចាស់បំណុលមួយចំនួនលើកលែងមិនទាមទារលុយដែរនាងបានជំពាក់គេនោះឡើយ។

ជារួមមក ខណៈពេលដែរអ្នកនាង ខ្ញុង ជំពាក់បំណុលគេនោះ មានបងប្អូន មហាជនជាច្រើននាក់ បានជួយឧបត្តម្ភជាថវិកា តិចក្ដីច្រើនក្ដី ដោយក្ដីអាណិតអាសូរ ស្រឡាញ់ដល់រូបនាង ដើម្បីជួយដល់នាងបានយកទៅសងគេបានខ្លះ។ និងបញ្ហាបានកើតឡើងថ្មីនេះ គឺមហាជនបានត្រឹមចូលរួមសោកស្ដាយ ផ្ដល់កម្លាំងចិត្ត ឲ្យតស៊ូនៅក្នុងជីវិតដើម្បីកូនប្រុសជាទីស្រឡាញ់របស់នាងតទៅមុខទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds