លោកបណ្ឌិត ពេជ្រ ស្រស់ ៖ គួរឱ្យសោកស្តាយបំផុតដែលអ្នកនយោបាយចាស់វស្សាម្នាក់តែងតែប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀតគឺជាទង្វើគួរឱ្យស្អប់ខ្ពើមបំផុត
ត្បិតរូបខ្ញុំទើបចូលប្រឡូកនយោបាយក៏ពិតមែនក៏ប៉ុន្តែខ្ញុំមិន
វង្វេងរហូតមិនស្គាល់នូវព្រះរាជសិទ្ធិរបស់អង្គព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជាយើងនោះឡើយ ហើយរឿងមួយ
ដែលគួរឱ្យសោកស្តាយបំផុតនោះ គឺមានអ្នកនយោបាយដ៏
ចាស់វស្សាម្នាក់ ( ទណ្ឌិត សម រង្ស៊ី ) បានវង្វេងលែងស្គាល់
នូវព្រះរាជសិទ្ធិរបស់អង្គព្រះមហាក្សត្រខ្មែររហូតប្រមាថទ្រង់
ម្តងហើយម្តងទៀតដែលជាទង្វើគួរឱ្យស្អប់ខ្ពើម និងជាមេរោគ
ដ៏អាក្រក់ងាយឆ្លងចូលកូនខ្មែរមួយចំនួនខ្វះការពិចារណាអាច
មានការប្រមាថអង្គព្រះមហាក្សត្រតាមអ្នកនយោបាយដ៏ចាស់
វស្សាម្នាក់នោះដែរ ខ្ញុំគ្មានអ្វីក្រៅពីថ្កោលទោសអ្នកនយោបាយ
ដ៏ចាស់វស្សាម្នាក់នោះ ( ទណ្ឌិត សម រង្ស៊ី ) យ៉ាងដាច់អហង្ការ
ដើម្បីការពារនូវព្រះកិត្តិយសអង្គព្រះមហាក្សត្រ នៃខ្មែរយើង។
#គណបក្សយុវជនកម្ពុជា គោរពព្រះមហាក្សត្រខ្មែរ គោរព
រដ្ឋធម្មនុញ្ញ ប្រនិប័ត្តព្រះពុទ្ធសាសនា និងច្បាប់រដ្ឋនានា