ផ្ទុះការចាប់អារម្មណ៏! ពេជ្រ វត្តីសារ៉ាវឌ្ឍី នាងមានវត្តមានសម្ដែងក្នុងរឿង អប្សរាមហាអង្គរ សម្ដែងក្នុងតួអង្គរនាងឆផ្កា

កម្សាន្ដ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវកញ្ញា Miss Grand Cambodia 2022 តារាសម្ដែង និងម៉ូដែល   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលសម្រស់ស្អាតល្អឯក សាច់សខ្ចីដូចបណ្ដូលចេក រាងតូចស្រឡូន ខ្ពស់ស្រឡះ មិនតែប៉ុណ្ណោះ សមត្ថភាពរបស់នាងវិញក៏មិនធម្មតានោះដែល កាលពីពេលនាងប្រកួត Miss Grand International 2022 នោះគឺនាងមានការតស៊ូខិតខំ បញ្ចេញសមត្ថភាព រហូតទាល់តែនាងបានជាប់ដល់វគ្គ៥នាក់ចុងក្រោយ ព្រោះតែទេពកោសល្យ និងក្ដីស្រមៃ ទើបធ្វើឲ្យនាងខំប្រឹងប្រែង ដែលអាចនិយាយបានរហូតដល់ទៅ២ភាសារ ក្រៅពីភាសាកំណើត គឺភាសា  អង់គ្លេស-ថៃ។ ជាពិសេសសម្រស់ស្រស់ស្អាត ភាពទាក់ទាញជាដើម ដែលបានធ្វើឲ្យនាងល្បីល្បាញមិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ គឺនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែល។

យ៉ាងណាមិញ ថ្មីៗនេះបានផ្ទុះការចាប់អារម្មណ៏ជាខ្លាំងក្រោយបានឃើញ មានវត្តមាននាងបានចូលសម្ដែងនៅក្នុងរឿងថ្មីក្នុងផលិតកម្មហង្សមាស ដឹកនាំការសម្ដែងដោយលោក ហ្វៃ សំអាង ជាប្រភេទរឿងនាសម័យអង្គ        ក្រោមចំណងជើងថា អប្សរាមហាអង្គរ ដែលនាងបានដើរតួជាតួអង្គនាង ឆផ្កា មានអត្ថន័យថា៖

 «ជានារីរឹងមាំ ក្លាហាន មិនទន់ជ្រាយចំពោះរឿងស្នេហាទេ។ លើសពីនេះ​ នាងឆផ្កាមានទស្សនៈថា គ្រប់ដង្ហើមចេញចូលនៃជីវិត ព្រះឱរស ទេវបុត្រមិនត្រូវទ្រង់ព្រះចិន្ដា អ្នកដទៃល្ងង់ និងទន់ខ្សោយជាងអង្គឯងនោះទេ ដោយត្រូវមានចិត្តសណ្ដោសអភ័យចំពោះកំហុសរបស់អ្នកដទៃជាមុនសិន។»

 

នាងឆផ្កា

យ៉ាងណាមិញ ក្រោយពីបានឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្ដែងក្នុងរឿងនេះ បានធ្វើឲ្យបណ្ដាលអ្នកលេងបណ្ដាញសង្គមជាច្រើន បានស្ងោចសរសើរ អំពីសម្រស់ដ៏ល្អឯករបស់នាង គ្រងជាមួយឈុតខ្សែស្ដេចក្នុង      សម័យអង្គរ គឺពិតជាសម្រស់ស្អាតខ្លាំង ប្រៀបដូចអប្សរាពិតៗអីចឹង។

គួរឲ្យដឹងបន្ថែមថា រឿងអប្សរាមហាអង្គរ គឺបានរៀបចំពិធីក្រុងពាលីយ៉ាងធំសម្បើមកាលពីម្សិលមិញនេះ មានតួអង្គសម្ដែងប្រុសស្រីល្បីឈ្មោះកំពូលៗជាច្រើនរូប ចូលរួមសម្ដែង។ ជាពិសេស គេបានកត់សម្គាល់ឃើញថា ក្នុងរឿងនេះដែលគេបានអញ្ជើញ បវកញ្ញា Miss Grand Cambodia ទាំងបីជំនាន់រួមគ្នា គឺកញ្ញា ជីលី ទវី (Miss Grand Cambodia 2020) កញ្ញា សុតធីតា ប៉ូគីមថេង (Miss Grand Cambodia 2021)​និងកញ្ញ ពេជ្រ វត្តីសារ៉ាវឌ្ឍី (Miss Grand Cambodia 2022) ដែលបង្កើតភាពលិចធ្លោ និងទស្សនីយភាព អស្ចារ្យ ប្លែកភ្នែក នៅក្នុងរឿងបន្ថែមទាំងផង៕

ទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds