ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៨ ខែកុម្ភៈ អាកាសធាតុអាចមានភ្លៀងធ្លាក់តិចតួច ជាមួយការចុះត្រជាក់លាយឡំនឹងខ្យល់បក់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដី ជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ °C នៅវេលាព្រឹក និងយប់។

២៖ តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹក និងយប់លាយឡំនឹងខ្យល់បក់ ក្នុងកម្រិតមធ្យម។

៣៖តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងធ្លាក់តិចតួច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds