អុញនុះ! ស្ទើរគ្រប់ធុងសំរាមនៅចិន សុទ្ធតែបាច់ផ្កាគេបោះចោល ក្រោយថ្ងៃ Valentine ចប់ភ្លាម

Valentine’s Day គឺ​ជា​ថ្ងៃ​បុណ្យ​មួយ​មាន​ដើម​កំណើត​ចេញ​ពី​លោក​ខាង​លិច ដែល​ជា​ពេលវេលា​ពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ ចំណាយពេល​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ក៏​ជា​ការ​ឱ្យ​កាដូ​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​ជាដើម។

ដោយ​ឡែក ពិធី​បុណ្យ​មួយ​នេះ​ដែរ បច្ចុប្បន្ន​នេះ ក៏​បាន​ហូរ​ចូល​មក​កាន់​បណ្ដា​ប្រទេស​ភាគ​ខាង​កើត​ជាច្រើន រួម​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ ដោយ​សង្កេត​ឃើញ​ថា ក្នុង​ថ្ងៃទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ ពលរដ្ឋ​ចិន​ជាច្រើន បាន​នាំ​គ្នា​ទិញ​បាច់​ផ្កា ក៏​ដូច​ជា​កាដូ​នានា ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ព្រោងព្រាត។

យ៉ាង​ណា​មិញ ក្រោយ​ចប់​ថ្ងៃ Valentine បាន​តែ​មួយ​ថ្ងៃ តាម​បណ្ដាញ​សង្គម​នានា​នៅ​ចិន បាន​ចែក​រំលែក​ព្រោងព្រាត​នៅ​ទិដ្ឋភាព​តាម​ធុង​សំរាម​ក្នុង​ប្រទេស ដែល​បង្ហាញ​ឱ្យ​ឃើញ​សភាព​បាច់​ផ្កា​ស្អាតៗ​ជាច្រើន​ត្រូវ​បាន​គេ​យក​ទៅ​បោះបង់​ចោល​គ្មាន​ស្ដាយ​ស្រណោះ រហូតដល់មានអ្នកបង្កើតជាសមាគមសម្រាប់ប្រមូលបាច់ផ្កាគេបោះចោលនោះទៀតផង៕

A Chinese man carries a bouquet of Valentine’s Day roses bought from a flower market in Beijing, Thursday, Feb. 14, 2019. Valentine’s Day is not a tradition in China but is becoming increasingly popular as Chinese adopt Western customs, encouraged by retailers who see them as a way of boosting sales. (AP Photo/Andy Wong)

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds