លោក ថាច់ សេដ្ឋា ត្រូវចាប់ខ្លួនក្រោមបទចោទ«ចេញសែកស្អុយ»!

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ “មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន”។ នេះបើយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។

បើតាមមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានហ្រ្វេសញូវថា កម្លាំងនគរបាលពិតជាបានឃាត់ខ្លួនលោកថាច់ សេដ្ឋា ប្រាកដមែន គឺចាប់នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយ ហើយលោកត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

ជុំវិញព័ត៌មានលម្អិតសូមអានដីកាបង្គាប់ឱ្យនាំខ្លួនខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds