ឆ្លងចរន្តអគ្គិសនីឆាបឆេះតូបអស់៦តូបនៅក្នុងផ្សារពួកខេត្តសៀមរាប
សៀមរាប ៖ យ៉ាងហោចណាស់តូបលក់អីវ៉ាន់ចាប់ហួយរបស់ប្រជាពលរដ្ឋចំនួន៦ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញ នៅវេលាម៉ោង០០និង២០នាទីឈានចូលនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្សារពួក ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ម្ចាស់កម្មសិទិ្ធតូបទាំង៦មានឈ្មោះដូចជា ៖
១-ឈ្មោះ លឿម ស្រីលឹក ភេទស្រី អ៊ុតសក់ និង លក់ចាប់ហួយ
២-ឈ្មោះ ធឿង ម៉ាឡា ភេទស្រី លក់ចាប់ហួយ( ២តូប )
៣-ឈ្មោះ ឡុង បឿត ភេទស្រី លក់ចាប់ហួយ
៤-ឈ្មោះ និវ គិមសួរ ភេទស្រី លក់ចាប់ហួយ
៥,ឈ្មោះ ដាំ សុទ្ធារស់ ភេទស្រី លក់ចាប់ហួយ និងបន្លែ។
ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានអន្តរាគមន៍ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន គឺរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣គ្រឿង, រថយន្តកងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះបាន ។ មូលហេតុនៃអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕