រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី៩នាក់ទៀត ខណៈជាសះស្បើយ៦នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ម្សិលមិញ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ប្រភេទអូមីក្រុងចំនួន ០៩នាក់ទៀតតាមរយៈការធ្វើតេស្តដោយម៉ាស៊ីនPCR។ ក្នុងចំណោមអ្នកវិជ្ជមានទាំង០៩ករណីនោះ មាន០៧ករណី ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស និងមាន០១ករណីជាករណីនាំចូល។ ក្នុងថ្ងៃជាមួយគ្នា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន០៦នាក់ ខណៈមិនមានអ្នកស្លាប់ថ្មីនោះទេ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែមករានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន ១៣៨,៦៥១នាក់ (អ្នកដំណើរមកពីបរទេសចំនួន ២១,២៤១នាក់) និងអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១៦,៨២៦នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន ១៣៥,៥៧១នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបមានចំនួន៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds