រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន២នាក់ទៀត និងជាសះស្បើយ១៣នាក់

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លូនប្រភេទអូមីក្រុងចំនួន ២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដែលសុទ្ធសឹងតែជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន១៣នាក់ បានជាសះស្បើយឡើងវិញនិងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី0៦ ខែមករានេះ។

គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់ ១៣៨,៦១៧នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៤០នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបកើនដល់១៦,៧៩៣នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបកើនដល់ ១៣៥,៥៣១នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មានចំនួន៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds