កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដអូមីក្រុងថ្មី៦នាក់ទៀត និងមានអ្នកជាសះស្បើយ១៥នាក់

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លូនប្រភេទអូមីក្រុងចំនួន៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ដែលសុទ្ធសឹងតែជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន១៥នាក់ បានជាសះស្បើយឡើងវិញ និងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី0៥ ខែមករានេះ។

គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់ ១៣៨,៦១៥នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៤០នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបកើនដល់១៦,៧៩១នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបកើនដល់ ១៣៥,៥១៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មានចំនួន៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds