សែនចិនឆ្នាំថ្មីនេះ អ្នកគ្រូ ណាលី ប្រាប់ឱ្យប្រើដើមរាសី និង ផ្កាពណ៌ក្រហម មិនមែនផ្កាលឿងទៀតទេ

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ ជាថ្ងៃដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន តែងប្រារព្ធ និង និយមរៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។

ដោយឡែក ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២៣ នេះទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីងាយស្រួលទៅដល់ការសែន កុំឱ្យសាំញ៉ាំពិបាកពេក គួរសែនទូទៅដោយសែនចំកណ្ដាលផ្ទះ គឺមិនប៉ះឆុងទេ ដុតទៀនពណ៌អ្វីក៏មិនប៉ះឆុងដែរ។

អ្នកគ្រូបានបន្តឱ្យដឹងទៀតថា ៖ «ឆ្នាំនេះ ការសែនចំកណ្ដាលផ្ទះបើប្រើទៀនពណ៌ក្រហមគឺល្អជាងទៀនលឿង ព្រោះតារាសាស្ត្រលេខ ៤ គឺត្រូវការក្រហម ដោយសារតារាសាស្ត្រលេខ ៤ ជាធាតុឈើ ដែលជាធម្មតាត្រូវប្រើពណ៌បៃតង ប៉ុន្តែដោយសារតារាសាស្ត្រលេខ ៤ រឹងមាំស្រាប់ ដូច្នេះឆ្នាំនេះ នៅពេលដែលយើងសែន នៅក្នុងថូរផ្ការបស់យើងដែលសែនដាក់សងខាង គឺប្រើដើមរាសី និង ផ្កាពណ៌ក្រហម មិនមែនផ្កាលឿងនោះទេ ពោលគឺដើមរាសី (រាសីត្រាំទឹក) និង ផ្កាក្រហមមកអមគ្នា ហើយភ្លើងទៀនគឺពណ៌ក្រហមដូចគ្នា»

អ្នកគ្រូបានបន្តឱ្យដឹងថា មូលហេតុដែលអ្នកគ្រូណែនាំឱ្យប្រើដូច្នេះ ដោយសារតែ តារាសាស្ត្រលេខ ៤ ធាតុឈើ អ៊ីចឹងគឺពណ៌បៃតង Support ធាតុឈើ ហើយពណ៌ក្រហមគឺធ្វើឱ្យធាតុឈើស្រស់ស្រាយ។ អ្នកគ្រូបានលើកឧទាហរណ៍ថា ធម្មតាដើមឈើមួយត្រូវពន្លឺព្រះអាទិត្យសមរម្យគឺរីកលូតលាស់ល្អ បើដើមឈើទទួលពន្លឺព្រះអាទិត្យមិនល្អ នោះនឹងទៅជារួញៗមិនស្អាតទេ។

ដោយឡែកចំពោះកម្រាលដែលសែននៅក្នុងឆ្នាំនេះ គឺអ្នកគ្រូណែនាំឱ្យប្រើពណ៌បៃតង នៅកណ្ដាលផ្ទះ បូករួមនឹងទៀនក្រហមទៀត នឹងនាំឱ្យយើងចម្រើនរុងរឿង៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds