រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង៤នាក់ទៀត និងជាសះស្បើយ១៧នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមករា ម្សិលមិញ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីប្រភេទអូមីក្រុងចំនួន ០៤នាក់ទៀត (ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) តាមរយៈការធ្វើតេស្តដោយម៉ាស៊ីនPCR។ ក្នុងថ្ងៃជាមួយគ្នា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១៧នាក់ទៀត ចំណែកអ្នកស្លាប់ថ្មីគឺពុំមាននោះទេ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ០២ ខែមករានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន ១៣៨,៥៩៥នាក់ (អ្នកដំណើរមកពីបរទេសចំនួន ២១,២៣៩នាក់) និងអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១៦,៧៧២នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន ១៣៥,៤៧៩នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបមានចំនួន៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds