រកឃើញអ្នកឆ្លងវីរុសកូវីដអូមីក្រុង៦នាក់ទៀត និងជាសះស្បើយ១៦នាក់

រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លូនប្រភេទអូមីក្រុងចំនួន៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលសុទ្ធសឹងតែជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នា មានអ្នកជំងឺចំនួន១៦នាក់ បានជាសះស្បើយឡើងវិញ និងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូនេះ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,៥៨៤នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៩នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបកើនដល់១៦,៧៦១នាក់។ ដោយឡែក ចំនួនអ្នកជាសះស្បើយសរុបកើនដល់១៣៥,៤៤៤នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថេរនៅ៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds