សម្ដេចតេជោសម្រេចដកតំណែងអភិបាលរងខេត្តកែបដែលបានប្រើហិង្សា និងបៀតបៀនស្រ្តីពីរនាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកតំណែងលោក ភូ លិ ពីអភិបាលរងខេត្តកែប ក្រោយពីអភិបាលរងខេត្តរូបនេះ បានប្រើអំពើហិង្សា និងព្យាយាមបៀតបៀនលើស្រ្តី២រូប នៅក្នុងពិធីជប់លៀងឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូនេះ។