ញាត់ថ្នាំញៀន ៤០២ គ្រាប់ក្នុងតំបន់ពិសេសខ្លួន ជួយលាក់ឱ្យប្តី ចុងក្រោយត្រូវប៉ូលិសរកឃើញ ចាប់ទាញចេញវិញ
ពិតជាមិននឹកស្មានឡើយនូវស្នាដៃរបស់ប្រពន្ធល្អម្នាក់ ដែលខំជួយលាក់ថ្នាំញៀនឱ្យប្តីរហូត ៤០២ គ្រាប់ នៅក្នុងប្រដាប់ភេទរបស់ខ្លួន ធ្វើឱ្យប៉ូលិសតាមរកឡើងវិលមុខ។
ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ នាខេត្តខន់កេន ប្រទេសថៃ ដែលប៉ូលិសមួយក្រុមបានសម្រុកចូលទៅផ្ទះមួយខ្នងរបស់ប្តីប្រពន្ធមួយគូ ដែលសង្ស័យថាជាកន្លែងជួយដូរថ្នាំញៀនយ៉ាងសកម្មមួយ។ ខណៈទៅដល់ប៉ូលិសខំត្រួតពិនិត្យគ្រប់សព្វទីកន្លែងយ៉ាងណា ក៏នៅតែរកមិនឃើញឡើយ តែសង្កេតមើលទៅស្រ្តីជាប្រពន្ធហាក់នៅមិនសុខមានពិរុទ្ធខ្លាំង ព្រោះនៅសុខៗស្រាប់តែសុំប៉ូលិសទៅចូលបន្ទប់ទឹក។
ប៉ូលិសក៏មិនឱ្យរួចពីភ្នែកដែរ ក៏បានឱ្យប៉ូលិសស្រីដែលចុះមកអន្តរាគមន៍ជាមួយគ្នានោះ ឱ្យចូលទៅក្នុងបន្ទប់ទឹកជាមួយនាង ព្រោះជាស្រីដូចគ្នា គ្មានអ្វីត្រូវខ្មាសអៀនឡើយ។ យ៉ាងណាមិញ ពេលចូលទៅដល់បន្ទប់ទឹកនោះ ស្រ្តីជាប្រពន្ធរូបនេះមិនបានមកដោះទុកសត្វអ្វីនោះទេ គឺនាងព្យាយាមមកបំផ្លាញភ័ស្តុតាង ដែលជាថ្នាំញៀនចំនួនពីរកញ្ចប់ កំពុងញាត់លាក់នៅក្នុងប្រដាប់ភេទរបស់នាងនោះឯង។
ក្រុមប៉ូលិសពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថា នាងចេះរកកន្លែងលាក់បែបនេះឃើញ ហើយក៏បានឱ្យប៉ូលិសស្រីបង្ខំជួយទាញយកចេញមកវិញទាល់តែបាន ដែលថ្នាំញៀនពីរកញ្ចប់នោះ មានសរុបរហូតដល់ ៤០២ គ្រាប់ឯណោះ។ យ៉ាងណាមិញ ប៉ូលិសក៏បាននាំខ្លួនទាំងពីរនាក់ប្តីប្រពន្ធ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយដែលនៅក្បែរនោះ នាំទៅប៉ុស្តិ៍ប៉ូលិសដើម្បីដំណើរការទៅតាមច្បាប់ផងដែរ៕