រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង១០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ២៨នាក់

រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះ មាន៩នាក់ ជាអ្នកដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន២៨នាក់ បានជាសះស្បើយឡើងវិញ និងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២២ធ្នូនេះ។

គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,៤៦៧នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៦នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,៦៤៧នាក់។ ដោយឡែក អ្នកស្លាប់ដោយសារវីរុសកូវីដ-១៩មានចំនួន៣,០៥៦នាក់ដដែល៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds