ដោយសារមានការយល់ច្រឡំ រ៉ូស បានលុបសារនោះ ហើយនិយាយពាក្យសូមទោសចំពោះ ស្នងការខេត្តកំពត

ភ្នំពេញ៖ ថ្មីៗនេះមានការផ្ទុះភ្ញាក់ផ្អើលជាខ្លាំង ដែលកញ្ញា រ៉ូស ដែលជាតារាសម្ដែងស្រី បានបង្ហោះសារពាក់ព័ន្ធជាមួយនឹងឯកឧត្ដមម៉ៅ ច័ន្ធមធុរិទ្ធ។ ដោយនាងបានបង្ហោះសារនោះ មានការយល់ច្រឡំថា ស្នងការនគរបាលខេត្តកំពត បានទាក់ទងនាងតាមប្រព័ន្ធតេឡេក្រាម ប្រើពាក្យមិនសមរម្យទៅកាន់នាង។

យ៉ាងមិញ ក្រោយឃើញកញ្ញា រ៉ូស បង្ហោះសារនោះរួច គេឃើញឯកឧត្ដម ម៉ៅ ច័ន្ទមធុរិទ្ធ ចេញមកនិយាយបកស្រាយ ដើម្បីកុំឲ្យមហាជនយល់ច្រឡំតទៅទៀតយ៉ាងដូច្នេះថា៖

សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជាTelegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ។

 

សម្ដីឯកឧត្ដម ម៉ៅ ច័ន្ទមធុរិទ្ធ

តួយ៉ាង បន្ទាប់ពីឯកឧត្ដម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចេញមកនិយាយបកស្រាយពីបញ្ហាទាំងនោះរួច គេក៏ឃើញកញ្ញា រ៉ូស សរសេរសារសូមទោសយ៉ាងដូច្នេះថា៖

នាងខ្ញុំសូមលុបរូបដែលខ្ញុំបានបង្ហោះពីម្សិលមិញ ដោយសារតែនាងខ្ញុំមិនដឹងថារូបហ្នឹងជារូបរបស់ស្នងការខេត្តកំពត ហើយមានជនខិលខូចយករូបគាត់ដាក់ក្នុង Profile Telegram ហើយឆាតមកនិយាយពាក្យមិនសមរម្យលើនាងខ្ញុំ ទើបនាងខ្ញុំយកឆាតហ្នឹងទៅផុស។ នាងខ្ញុំសូមអភ័យទោសចំពោះលោកស្នងការខេត្តកំពតផង ដែលបានយករូបលោកទៅបង្ហោះ ដោយសារតែខ្ញុំមិនដែលស្គាល់លោក។ នាងខ្ញុំសង្ឃឹមលោកស្នងការអភ័យទោសដល់នាងខ្ញុំ។ នាងខ្ញុំសូមគោរពជូនពរលោកស្នងការព្រមទាំងក្រុមគ្រួសារឲ្យទទួលបានសុខភាពល្អបរិបូណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

 

សម្ដីរ៉ូស

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds