ព្រោះតែវិបត្តិស្នេហា ! បុរសម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅភ្នំពេញ
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ផ្ទះលេខ៩០០ ផ្លូវបេតុង ជាប់របងព្រះវិហារចិន ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គី ចាន់សិលា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរធ្វើការនៅហាង ស្នាក់នៅកន្លែងបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិឆ្លង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លង ខេត្តក្រចេះ។
ក្រុមគ្រួសាររបស់គាត់ បានមកស្នាក់នៅផ្ទះជួលកន្លែងកើតហេតុនេះ រយៈពេល ២ឆ្នាំមកហើយ ដោយកូនប្រុសរបស់គាត់បានស្គាល់នារីម្នាក់រយៈពេល ៤-៥ ឆ្នាំហើយដែរ តែរូបគាត់មិនទាន់បានរៀបចំផ្សំផ្គុំឱ្យពួកគេនោះទេ ។ ក្រោយមកកូនរបស់គាត់បានមានជម្លោះជាមួយសង្សារ រយៈពេលជិត២ខែមកហើយ ដោយភាគីទាំងពីរចេះតែឈ្លោះគ្នាជាប្រចាំ លុះនៅថ្ងៃកើតហេតុខាងលើវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ១៩ខែធ្នូកូនប្រុសរបស់គាត់បានចេញពីធ្វើការនៅហាង ដោយមកសម្រាកនៅបន្ទប់ជួលដូចសព្វរាល់ដង ខណៈនោះក៏មានប្អូនថ្លៃម្នាក់ដើរចូលទៅគោះទ្វារតែជនរងគ្រោះមិនភ្ញាក់ ក៏បានដើរចេញទៅវិញនិងមិនបានចាប់អារម្មណ៍នោះទេ។
ក្រោយមកដល់ម៉ោង៧ យប់ថ្ងៃទី១៩ ខែឆ្នាំដដែល ក៏មានសាច់ញាតិបើកទ្វារចូលទៅមើល ក៍ប្រទះឃើញជនរងគ្រោះយកខ្សែចងកភ្ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ ស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានភ្ញាក់ផ្អើលដល់សាច់ញាតិ នាំគ្នារាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ចជំនាញខាងកោសល្យវិច័យពិនិត្យសព ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចធ្វេីកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យតាមប្រពៃណី៕