រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៨នាក់ទៀត និងជាសះស្បើយ២២នាក់
ក្រសួងសុខាភិបាលបានរកឃើញមនុស្ស៨នាក់ទៀត ដែលឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីអូមីក្រុងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ តាមរយៈលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនPCR។ នៅក្នុងចំណោមឆ្លងថ្មីទាំងអស់មាន៨ករណីជាការស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ នៅក្នុងថ្ងៃដដែលក្រៅពីករណីឆ្លងថ្មី អ្នកជំងឺចំនួន២២នាក់បានជាសះស្បើយឡើងវិញ និងគ្មានអ្នកស្លាប់នោះទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៣៨៧នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២១,២៣៦នាក់។ ចំពោះអ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន ១៣៥,២០៧នាក់ និងស្លាប់សរុប៣,០៥៦នាក់។ ចំណែកករណីឆ្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍សរុបកើនដល់១៦,៥៦៧នាក់៕