​គ្រោះបំណាក់​ដី​នៅ​ម៉ាឡេស៊ី​៖ មនុស្ស​ជាង​១០​នាក់​ស្លា.ប់ និង៥១​នាក់​បាត់​ខ្លួន

(ប្រទេសម៉ាឡេស៊ី)៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​របស់​ម៉ាឡេស៊ី​បាន​និយាយ​ថា មនុស្ស​ជាង​ ១០​នាក់​បាន​ស្លាប់ និង​ជាង ​៥០​នាក់​នៅ​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​បាន​វាយប្រហារ​ទីតាំង​បោះ​ជំរំ​ក្បែរ​តំបន់ Genting Highlands ក្នុង​រដ្ឋ Selangor នៅ​ជាយ​រដ្ឋធានី​គូ​ឡា​ឡំ​ពួរនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​កំពុង​បន្ត​។

​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​របស់​ម៉ាឡេស៊ី​បាន​និយាយ​ថា​ មនុស្ស​សរុប​ ៧៩​នាក់​បាន​ជាប់​នៅ​ក្នុង​បំណាក់​ដី​ដែល​បាន​កើតឡើង​នៅ​ទីតាំង​បោះជំរំ។ ទីភ្នាក់ងារសារព័ត៌មាន Bernama បាន​រាយការណ៍​ថា កុមារ​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​។​ នាយក​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​រដ្ឋ Selangor លោក Norazam Khamis បាន​និយាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ចាប់ផ្តើម​មកដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង​ប្រហែល ៣​ទៀបភ្លឺ បន្ទាប់ពី​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​។

លោក​បាន​និយាយ​ថា បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​សង្គ្រោះ និង​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​ពិសេសរបស់​ប្រទេស​ម៉ាឡេស៊ី​។ នាយក រដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim និយាយ​ថា​ លោក​មានការ​តក់ស្លុត​អំពី​ឧប្បត្តិ​ហេតុនេះ​។ លោក​បាន​ស្នើ​ឲ្យ​ប្រតិបត្តិ​ការស្វែងរក​ និង​ជួយសង្គ្រោះ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ​និង​តាម​វិធិ​សាស្ត្រ​ជា​ប្រព័ន្ធធ្វើឡើង​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds