ស្រ្តីម្នាក់ត្រូវដា.ច់ដៃ៣ម្រាមនិងរបកស្បែ.កលលាដ៍ក្បាលដោយសារម៉ាស៊ីនកៀបទឹកអំពៅ

(ខេត្តស្ទឹងត្រែង)៖ស្ត្រីជាអ្នកលក់ទឹកអំពៅម្នាក់បានរងរបួស របកលលាដ៍ក្បាលយ៉ាងធ្ងន់ធ្ងរ និងដាច់៣ម្រាម ដោយចូលក្នុងម៉ាស៊ីនកៀបទឹកអំពៅ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅកន្លែងលក់ទឹកអំពៅ ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមការបញ្ជាក់ពីបងប្រុសជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុប្អូនស្រីរបស់ខ្លួន ឈ្មោះ សឺ ណារី អាយុ២១ឆ្នាំ បានកៀបទឹកអំពៅលក់ដូចសព្វមួយដង តែជាអកុសថ្ងៃនេះស្រាប់តែសក់ក្បាលរបស់ប្អូនស្រី សឺ ណារី បានចូលទៅក្នុងម៉ាស៊ីនកៀបទឹកអំពៅនោះ បណ្តាលឲ្យសក់រមួលចូលទៅក្នុងម៉ាស៊ីន ហើយរបកស្បែកលលាដ៍ក្បាលរយះទាំងដុំគួរឲ្យរន្ធត់បែបនេះតែម្តង។

ឧបទ្ទវហេតុនេះ មិនត្រឹមតែរបកលលាដ៍ក្បាលប៉ុណ្ណោះទេ ម្រាមដៃចំនួន៣ក៏ត្រូវដាច់ផងដែរ ដោយសារចូលទៅកៀបក្នុងខ្សែពាន ពេលដែលជនរងគ្រោះស្រវា ប្រឹងទាញសក់ក្បាលចេញពីម៉ាស៊ីន។

បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ ក្រុមគ្រួសារ បានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ តែដោយសាររបួសធ្ងន់ពេកក្រុមគ្រួសារក៏សម្រេចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាមវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds