អ្នកឧកញ៉ា ម៉ុង ឫទ្ធី សោកស្ដាយដែលសត្វខ្លាចិញ្ចឹមរបស់លោកត្រូវរលូតកូន!
តាមរយៈសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញក្ដីសោកស្ដាយចំពោះសត្វខ្លាចិញ្ចឹមរបស់លោកត្រូវរលូតកូន ដោយសារខ្លាឈ្មោលដែលជាបាប្រលែងលេង។
អ្នកឧកញ៉ាសរសេរបែបនេះថា៖ អាណិតប្តីប្រពន្ធមួយគូរនេះខ្លាំងណាស់ មានចរិតលក្ខណៈស្លូតបូតគួអោយចង់រាប់អាន តាំងពីបានគ្នាជាគូរគាប់មកប្រពន្ធទេីបតែពពោះបានជាង២ខែ នៅវេលាម៉ោង១១.៣០នាទី ព្រឹកថ្ងៃទី១២.១២.២២ក៏ត្រូវរលូតកូនដោយសារតែប្តីប្រឡែងលេងជាមួយប្រពន្ធប្រេីដៃជេីងធ្ងន់ៗពេក ខ្ញុំខំតែសុបិនឃេីញថានៅក្នុងតំបន់រមណីយដ្ឋានកសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ខែក្រោយនេះនិងអាចទទួលបានសមាជិកថ្មីប្រកបដោយរូបឆោមលមពណ៌ម្នាក់ទៀតហេីយ តែពេលនេះក្តីសុបិនមិនបានក្លាយជាការពិតទេគួអោយសោកស្តាយខ្លាំងណាស់៕