កម្រនឹងកើតមានរឿងរ៉ាវបែបនេះណាស់! បុណ្យសពម្តាយបង្កើតរបស់ខ្លួនឯង បែរជាកូនៗ ជម្លោះដណ្តើរសពម្តាយ ខណៈកូនពៅ ធ្វើតាម បណ្តាំសពម្តាយ រីឯបងៗវិញ មិនព្រមកើតរឿងជម្លោះ

ខេត្តព្រះសីហនុ៖ រឿងឃើញបែបនេះ ! វាអាចចាត់ទុកជារឿងថ្មីមួយ សម្រាប់ស្រុកខ្មែរ ដែលមនុស្សទូទៅស្ទើរមួយប្រទេស ពុំដែលបានជួប ពេលបានជួបហើយស្ទើរស្រក់ទឹកភ្នែក ព្រោះតែសម្រែកទូញយំពីយុវជនម្នាក់ ដែលបានមើលថែរម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយ កាលនៅរស់។ ចុងក្រោយអ្នកចាត់ចែងតម្កល់សពបាននាំគ្នា លីសែងមញ្ឈូសដាក់លើឡានដើម្បីហែយកទៅតំកល់។
ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ (ស៊ុន វន្នី និង ស៊ុន វណ្ណា) ដែលកំពុងមានជំលោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ពុំអាចស៊ុការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងផ្ទុះរឿងបែកផ្សែងផ្អើលអ្នកស្រុក។
ដោយឡែកយុវជន ស៊ុន ជីវលី ដែលអះអាងថា ជាកូនពៅក្នុងគ្រួសារ ស្ថិតក្នុងស្ថានភាពស្លេកស្លាំង កោសក់ បានស្រែកទ្រហោយំសោកបោកខ្លួន ដូចសត្វអកព្រាត់ទ្រនុំ លាយឡំនឹងសម្រែកថា «សូមអ្នកម្តាយអភ័យទោសអោយកូនផង ដែលកូនមិនអាចតាមបំរើអ្នកម្តាយ ជាពិសេសកូនពិតជាអសមត្ថភាព ដែលមិនអាចធ្វើតាមបណ្តាំអ្នកម្តាយនិងបំពេញបំណងអ្នកម្តាយបាន ព្រោះកូនមានតែម្នាក់ឯង ពុំមានប្រពន្ឋកូន ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំង២នាក់ មានតែអ្នកដ៏ទៃទេដែលបានមកលើកទឹកចិត្ត តែពួកគាត់ពុំអាចជួយអ្វីដល់កូនឡើយ»។
ផ្តល់កិច្ចសម្ភាស៍ជាមួយបណ្តាញសារព័ត៏មាន ប្អូនប្រុស ស៊ុន ជីវលី បានឱ្យដឹងថាខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយលាចាកលោក ក្នុងនោះម្ដាយលោកក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងវណ្ដាំជាសំឡេងផងដែរ។ លោកថា «ប៉ុន្តែអ្វីៗគឺពុំមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញ្ញាត្តិមកចោមរោមសំឡុតគំរាមកំហែងវាយដំមកលើ រូបខ្ញុំអោយព្រមប្រគល់សពម្តាយអោយពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រមពួគគាត់ក៏បានវាយធ្វើបាបខ្ញុំ សូម្បីតែអាជ្ញាធរស្រុក និងប៉ូលីសសុខចិត្តឈមើលទាំងភាពអយុត្តិធម៏ បើទោះបីជាខ្ញុំបិទបណ្តាំអ្នកម្តាយ នៅមុខរោងបុណ្យយ៉ាងណាក្តី។ គឺពួកគាត់ឆ្លើយថា អាជ្ញារយកសម្លេងភាគច្រើន ឯរឿងបណ្តាំជារឿងក្នុងគ្រួសារ។ ត្រង់ចំនុចបងថ្លៃ ប្រើហឹង្សាមកលើរូបខ្ញុំ ពួកគាត់មើលមិនឃើញទេ តើឯណាទៅយុត្តិធម៏សម្រាប់អ្នកទន់ខ្សោយ ដូចនេះ មានតែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសម្តេចពុក សម្តេចម៉ែទេ ដែលអាចផ្តល់យុត្តិធម៏ដល់រូបខ្ញុំបាន សូមសម្តេចពុក សម្តេចម៉ែជួយកូនចៅផង»។ នេះជាសំឡេងបុរសជាប្អូន ស្រែកទ្រហោយំ នៅចំពោះក្រុមគ្រួសារ សាច់ញាតិ សមត្ថកិច្ច អ្នកចាត់ចែងដឹកសពយកទៅតម្កល់ ។
ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀន អាយុ ៧៦ឆ្នាំ ដែលមានលំនៅដ្ឋានជាប់គ្នានឹងផ្ទះកើតហេតុ បានរៀបរាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោក ខណៈបងស្រីទាំង២នាក់ បានយូរៗឃើញមុខម្ដងប៉ុណ្ណោះ។
លោកយាយថា៖ «ចំពោះបណ្តាំចុងក្រោយ គឺឈ្មោះ ហេង ម៉ាឡា ដែលបានស្លាប់នេះ បានធ្លាប់ប្រាប់គាត់ថា នៅពេលគាត់ស្លាប់គាត់អោយកូនពៅគាត់យកគាត់ទៅទុកនៅវត្ត នឹងអោយកូនពៅគាត់ជាអ្នកចាត់ចែង គាត់មិនចង់ទៅបញ្ចុះនៅវាលរេញទេ»។
អ្នកស្រី រតនា អាយុជាង ៣០ឆ្នាំ ដែលបានអះអាងថាជាបងធម៏របស់ ស៊ុន ជីវលី បានរៀបរាប់ថា វាជារឿងដែលគួរឱ្យអាសូរបំផុតដែលកូនដែលខំប្រឹងបម្រើម្ដាយជាច្រើនឆ្នាំបែរជាមិនអាចធ្វើតាមបណ្ដាំចុងក្រោយរបស់ម្ដាយបាន។
អ្នកស្រីថា «ជីវលី ជាក្មេងប្រុសគួរអោយអាណិតបំផុត ឥឡូវម្តាយក៏បាត់បង់ បងប្អូន ក៏គ្មានសាច់ញ្ញាត្តិក៏មានអ្នករាប់រក ដោយសារតែគាត់ពុំមានទ្រព្យសម្បត្តិដូចបងស្រីទាំងពីរ។ មានតែព្រលឹងបងស្រី ម្តាយ ជីវលី ទេទើបដឹងថា អ្នកណាជាអ្នកមើលថែរគាត់រហូតដង្ហើមចុងក្រោយ។ ភាព អកតញូ ភាពលោភលន់ ពិតណាស់នឹងត្រូវវិនាសជាក់ជាពុំខាន ផ្ទុយទៅវិញភាពកតញូរបស់កូនៗគ្រប់រូបនឹងតបស្នងនូវសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត»។
ដោយឡែកអភិបាលរងស្រុកស្ទឹងហាវលោក ស៊ុន ពិសី ដែលចុះដល់ទីតាំងកើតហេតុជាមួយលោក រស់ កី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា ចំពោះរឿងរ៉ាវជំលោះដណ្តើមសពម្តាយនេះ លោកពុំបានអនុញ្ញាត្តិអោយសពចេញពីលំនៅដ្ឋានទេ គឺជាសិទ្ធិសម្រេចរបស់ក្រុមគ្រួសារសពលោកគ្មានសិទ្ធិសម្រេចនោះទេ។
នេះចាត់ទុកថា, ជារឿងមួយដែលចម្លែក ហេតុអ្វីបងប្អូនមិនមូលមតិគ្នា ធ្វើបុណ្យដើម្បីអោយសពម្តាយ បានទៅកាន់សុគតិភពដ៏ស្ងប់ស្ងាត់ ហើយកូនៗក៏បានកុសលផលបុណ្យ។ អ្នកជិតខាងចំពោះទឹកចិត្តគោរព ស្រឡាញ់ ម្តាយ ចុះហេតអ្វីដែលគាត់លាគ្មានថ្ងៃត្រឡប់បងប្អូន បន្សល់ទុកនូវការមូលមតិគ្នាស្រឡាញ់គ្នា អោយសពម្តាយបានដល់ទីស្ងប់ផង ! ឃើញរូបភាពពីសកម្មជម្លោះដណ្តើមសពម្តាយ ជាវិបត្តិមួយទៀតក្នុងគ្រួសារ ទឹកភ្នែកស្រឡាញ់ម្តាយ មិនស្រក់អស់ផង ដល់ទឹកភ្នែកជម្លោះបងប្អូនវិញម្តង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds