ទោច២ក្បាលឡើងតោងខ្សែភ្លើងលេង ធ្វើឱ្យដាច់ភ្លើងនៅតាមតំបន់មួយចំនួនក្នុងរាជធាំនីភ្នំពេញ

អគ្គិសនីកម្ពុជា(EDC)បញ្ជាក់ថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F1A &F13A) ដោយសារមានសត្វទោចចំនួន២ក្បាល ឡើងតោងលើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដូចជា នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ម្ដុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងនៅតំបន់មួយចំនួននៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យ៉ាងណា ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា បានចាប់យកសត្វទោចចេញរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៧៖០៤នាទីល្ងាច ថ្ងៃដដែលនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds