កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង១៩នាក់ទៀត និងមានអ្នកជាសះស្បើយ៨នាក់

ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងបានបន្តរក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូ​មី​ក្រុង​ក្នុង​សហគមន៍​ចំនួន​១៩នាក់​បន្ថែមទៀត តាមរយៈ​ការ​ធ្វើ​តេស្ត​សំណាក់​ដោយ​ម៉ាស៊ីន​PCR កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២​។ ជាមួយគ្នា មាន​អ្នកជំងឺ​ចំនួន​៨​នាក់​ទៀត បាន​ជាសះស្បើយ​ឡើងវិញ ខណៈ​ពុំមាន​អ្នកជំងឺ​ស្លាប់​ថ្មី​ឡើយ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបា​ល ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​ធ្នូ​នេះ​។​

គិតរហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​កើន​ដល់​១៣៨,១៧៦​នាក់ ក្នុងនោះ​រួមមាន អ្នកដំណើរ​មកពី​បរទេស​សរុប​ចំនួន​២១,២៣៥​នាក់ និង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ក្នុង​សហគមន៍​សរុប​កើន​ដល់​១៦,៣៥៧​នាក់​។ ដោយឡែក ចំនួន​អ្នកជំងឺ​ដែល​ជា​សះស្បើយ​សរុប​កើន​ដល់​១៣៥,០៣៥នាក់ និង​អ្នកស្លាប់​សរុប​មាន​ចំនួន​៣,០៥៦​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds