ក្រសួងសុខាភិបាលណែនាំពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មីឆ្នាំសកល២០២៣
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៣។ ក្នុងនោះ វិធានការ ៣កុំ និង៣ការពារ នៅតែជាវិធានការដ៏មានប្រសិទ្ធភាព ដើម្បីការពារការចម្លងកូវីដ-១៩ ក្នុងពេលជួបជុំសាទរពិធីបុណ្យចូលឆ្នាំសកលនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។