ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចបានជិត៩០%ហើយ!
(រាជធានីភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សម្រេចលទ្ធផលបាន៨៩ភាគរយហើយនៃគម្រោង។ បើតាមផែនការ គម្រោងសាងសង់ស្ពាននេះនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសាឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែធ្នូនេះ៕